ភាសាអង់គ្លេស

សូមស្វាគមន៍ការមកកាន់ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍

មានទីតាំងនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ គឺត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១២

វិទ្យាស្ថានផ្តល់នូវកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាច្រើន ដើម្បីតម្រង់ទិសសម្រាប់អាជីពការងារ ជាក់លាក់ ហើយ​យើង​ខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គដែលមានគុណវុឌ្ឍិលក្ខណៈអាជីពមកពីទូទាំង ពិភពលោក ដែលត្រូវបាន​ទទួល​ស្គាល់​ជាអន្តរជាតិ ដើម្បីធ្វើអតិបរមាកម្មនូវភាពជាប់ពាក់ព័ន្ធនឹងអាជីព នៃសញ្ញាបត្រដែលចេញដោយ វិទ្យាស្ថាន។

វិទ្យាស្ថាន បានរៀបចំផ្លូវជាស្រេចសម្រាប់និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ក្នុងការបន្តការសិក្សារបស់ ខ្លួននៅចក្រភព​អង់គ្លេស​ក្នុងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ដ៍មានគុណវុឌ្ឍិ និងនៅសាកលវិទ្យាល័យ ជាច្រើន នៅសហរដ្ឋអាមេរិក​ដើម្បីបញ្ចប់​កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់។

ប្រតិទិនប្រចាំឆ្នាំសិក្សា

ឥឡូវនេះ ប្រតិទិនប្រចាំឆ្នាំសិក្សា ២០១២-២០១៣ របស់វិទ្យា​ស្ថាន អេស​ធី ខ្លេម៉ិនស៍ ត្រូវបានដាក់បង្ហោះ​ក្នុង​​គេហទំព័ររបស់វិទ្យាស្ថានហើយ។

ការទទួលចុះឈ្មោះ

ខណៈពេលដែលយើងកំពុងបំពេញ​បំណងអ្នកដែលចាកចេញពីវិទ្យាល័យ​ទាំងឡាយ ជាពិសេសអ្នកដែលមកពី​តំបន់​រាជធានីភ្នំពេញ និងមកពីតាម​​បណ្តាខេត្តនានា។ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ស្វាគមន៍​សំណួរ​ពី​លោក​អ្នក​គ្រប់​គ្នា ដែលប្រាថា្ន​ចង់អភិវឌ្ឍការ​អប់រំ​​វិជ្ជាជីវៈ ដើម្បីជំរុញនិង​អភិវឌ្ឍ​អាជីព​របស់​ខ្លួន។

កម្មវិធីសិក្សា

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ផ្តល់​នូវ​​កម្ម​វិធីបណ្តុះបណ្តាលជាច្រើន ដែល​មាន​​លក្ខណៈ តម្រង់ទិសទៅរក អាជីព​ជាក់​លាក់។ កម្មវិធីបណ្តុះបណ្តាល ដែល​ផ្តោត​លើ​អាជីព និងការអភិវឌ្ឍអាជីព​បែប​នេះ គឺជាឯកទេស​របស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍​របស់យើងខ្ញុំ។


ក្រុមប្រឹក្សាភិបាលរបស់យើងខ្ញុំ

បណ្ឌិត នួន សំភា
អនុប្រធាន

សាស្ត្រាចារ្យបណ្ឌិត Johan Potgeiter
សមាជិកក្រុមប្រឹក្សាភិបាល

សាស្រ្តាចារ្យបណ្ឌិត Nagar Lai
សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម ឆែម ពេត
សមាជិកក្រុមប្រឹក្សាភិបាល

លោក សេក សែល
លេខាធិការអចិន្ត្រៃយ៍