ភាសាអង់គ្លេស
គោលនយោបាយឯកជន

គោលនយោបាយអំពី វិបសៃត៍

 

ព័ត៌មានខាងក្រោមមានវិសាលភាពអនុវត្តចំពោះវិបសៃត៍របស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ដែលត្រូវកំណត់ថាជា​គេហទំព័រនៃ​វិទ្យា​ស្ថាន​នេះ។

ការប្តេជ្ញាចិត្តចំពោះភាពឯកជន

ភាពឯកជនរបស់បុគ្គលម្នាក់គឺមានសារៈសំខាន់ចំពោះវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍។ ដើម្បីអាចការពារនូវភាព​ឯកជនបានកាន់តែ​ប្រសើរ​ឡើង យើងខ្ញុំផ្តល់ជូននូវ«កំណត់សម្គាល់»នេះ ដើម្បីពន្យល់អំពីគោលនយោបាយ និងការអនុវត្តព័ត៌មានonlineរបស់ពួកយើង។ ដើម្បី​ធ្វើឱ្យ«កំណត់សម្គាល់»​នេះងាយស្រួលក្នុងការស្វែងរក យើងខ្ញុំបានដាក់វានៅក្នុងគេហទំព័ររបស់យើង។ ការតព្វកិច្ចឯកជនភាព និង​កំណត់ត្រាសាធារណៈរបស់ពួកយើងគឺត្រូវបានគ្រប់គ្រងដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាតែមួយគត់។

កំណត់សម្គាល់អំពីព័ត៌មានទាំងឡាយដែលពួកយើងប្រមូលបាន
កំណត់សម្គាល់នេះមានអនុភាពអនុវត្តចំពោះគ្រប់ព័ត៌មានដែលបានប្រមូល ឬដាក់ចូលទៅក្នុងវិបសៃត៍របស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍។ ព័ត៌មានខាងក្រោមនេះពន្យល់អំពីគោលនយោបាយឯកជន និងការប្រព្រឹត្តនៅលើ អ៊ីនថឺណិត ដែលវិទ្យាស្ថានបានអនុម័ត​សម្រាប់​វិបសៃត៍​ផ្លូវការរបស់ខ្លួន។ ក្នុងវាក្យស័ព្ទច្បាប់ គោលនយោបាយឯកជននេះមិនត្រូវបានបកស្រាយជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះឡើយ ហើយវិទ្យាស្ថានយើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោនយោបាយនៅពេលណាក៏បានដោយមិនចាំបាច់ជម្រាបជាមុនឡើយ។

បន្ថែមពីលើការបកស្រាយពន្យល់នៃគោលនយោបាយ និងការប្រព្រឹត្តនេះ វិទ្យាស្ថានលើកទឹកចិត្តដេប៉ាតឺម៉ង់ និងក្រុមការងារទាំងឡាយ​របស់ខ្លួនឱ្យចូលរួមនៅក្នុងគេហទំព័រផ្លូវការរបស់យើងខ្ញុំ ដើម្បីផ្តល់នូវ កំណត់សម្គាល់ជាក់លាក់អំពីការប្រមូលព័ត៌មាន និងការប្រើប្រាស់​នូវ​ព័ត៌មានផ្ទាល់ខ្លួនដែលមានជាប់ពាក់ព័ន្ធនឹងគេហទំព័ររបស់យើងខ្ញុំនេះ។ ខាងក្រោមនេះ គឺជាព័ត៌មានទូទៅ ហើយយើងខ្ញុំជំរុញ​លោក​អ្នក​ឱ្យ អាននូវកំណត់សម្គាល់ទំព័រជាក់លាក់ ដើម្បីធានាថា លោកអ្នកយល់យ៉ាងច្បាស់នូវគោលនយោបាយ និងការប្រព្រឹត្តដែល​មានលក្ខណៈ​ឯកជន​ដែល​អាចអនុវត្តបានទាំងនោះ។

រាល់ពេលដែលលោកអ្នកចូលមកក្នុងគេហទំព័ររបស់យើងខ្ញុំ ព័ត៌មានអំពីអតិថិជន និងព័ត៌មានបច្ចេកទេសដែលសំខាន់ និងមិន​សំខាន់​គឺ​ត្រូវ​បានរាយក្នុងបញ្ជីដូចខាងក្រោម គឺត្រូវបានប្រមូលដោយស្វ័យប្រវត្តិ យើងខ្ញុំចង់សំដៅដល់ចំណែកថ្នាក់ទាំងឡាយនោះថា ជាព័ត៌មាន​ដែល​ទទួលបាន ជាព័ត៌មាននៃ«ការចូលមើលវិបសៃត៍» ។ គ្មានព័ត៌មាន​ណា​ផ្សេងៗទៀត​ត្រូវបានប្រមូលតាមរយៈវិបសៃត៍ផ្លូវការរបស់​ពួក​យើងឡើយ លើកលែង​តែនៅពេលដែលអ្នក​សម្រេចចិត្តថាផ្ញើព័ត៌មាននោះមកពួកយើង (ឧទាហរណ៍៖ ដោយគ្រាន់តែចុច​ភ្ជាប់ដើម្បីផ្ញើ​សារ​អេឡិចត្រូនិច​មកយើងខ្ញុំ)។ ព័ត៌មានដែលលោកអ្នកអាចជ្រើសរើសដើម្បីផ្ញើមកកាន់យើងខ្ញុំ គឺត្រូវបានចុះក្នុងបញ្ជីខាងក្រោម ក្នុងលក្ខណៈជា​«ព័ត៌មានជម្រើស»។

ព័ត៌មាននៃការចូលមកកាន់វិបសៃត៍យើងខ្ញុំត្រូវបានប្រមូលដោយស្វ័យប្រវត្តិ

ព័ត៌មានអំពីអតិថិជន៖ អ៊ីនថឺណិត ដូម៉េន និងអាស័យដ្ឋានអ៊ីនថឺណិតនៃកុំព្យូទ័រដែលលោកអ្នកកំពុងប្រើប្រាស់។
ព័ត៌មានបច្ចេកទេសសំខាន់៖ ការកំណត់អត្តសញ្ញាណនៃទំព័រ ឬសេវាកម្មដែលលោកអ្នកស្នើសុំ ប្រភេទនៃ ប្រូវស្ហឺ និងប្រព័ន្ធ​ប្រតិបត្តិការ​ដែល​លោកអ្នកកំពុងប្រើប្រាស់ និងកាលបរិច្ឆេទ និងពេលវេលានៃការចូលមើលវិបសៃត៍របស់យើងខ្ញុំ។
ព័ត៌មានបច្ចេកទេសមិនសំខាន់៖ អាស័យដ្ឋានអ៊ីនថឺណិតនៃវិបសៃត៍ដែលអ្នកភ្ជាប់ផ្ទាល់មកវិបសៃត៍របស់យើងខ្ញុំ។

ព័ត៌មានដែលមានលក្ខណៈជម្រើស
នៅពេលដែលអ្នកផ្ញើមកយើងខ្ញុំនូវសារអេឡិចត្រូនិច៖ ឈ្មោះរបស់អ្នក អាស័យដ្ឋានសារអេឡិចត្រូនិច និងខ្លឹមសារនៃ សារ​អេឡិច​ត្រូ​និច​របស់លោកអ្នក។
នៅពេលដែលលោកអ្នកបំពេញទម្រង់បែបបទonline៖ : គ្រប់ទិន្នន័យដែលលោកអ្នកជ្រើសរើសដើម្បីបំពេញ ឬអះអាងបញ្ជាក់ ដែល​រួម​មាន​ព័ត៌មាននៃប័ណ្ណឥណ្ណទាន ឬប័ណ្ណឥណពន្ធផងដែរ (ប្រសិនបើលោកអ្នកបញ្ជាទិញផលិតផល ឬបង់ប្រាក់) ព្រមទាំងព័ត៌មាន​អំពី​អ្នក​ផ្សេងៗ​ទៀត (ប្រសិនបើលោកអ្នកចង់បញ្ជាទិញនូវអំណោយ និងចង់ផ្ញើអំណោយនោះផ្ទាល់ទៅអាស័យដ្ឋានសម្រាប់ទទួល)។

របៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មាន
ព័ត៌មានរបស់អតិថិជនគឺត្រូវបានប្រើប្រាស់ដើម្បីរកឫសគល់នៃទំព័របណ្តាញស្នើសុំដែលភ្ជាប់ក្នុងកុំព្យូទ័ររបស់លោកអ្នកសម្រាប់មើល។ ក្នុង​ទ្រឹស្តី ទំព័របណ្តាញដែលស្នើសុំ និងព័ត៌មានដែលរកឫសគល់ អាចគ្មានការទាក់ទងជាមួយ​អង្គភាពផ្សេងៗដែលពាក់ព័ន្ធក្នុងការ​បញ្ជូន​ទំព័រ​សំណើទៅកាន់លោកអ្នក។ យើងខ្ញុំមិនត្រួតតា្រលើប្រតិបត្តិការឯកជននៃអង្គភាពទាំងនោះឡើយ។ ព័ត៌មានបច្ចេកទេសដែលសំខាន់ និង​មិន​​សំខាន់ ជួយយើងខ្ញុំក្នុងការឆ្លើយតបទៅកាន់សំណើរបស់លោកអ្នកក្នុងលក្ខណៈសមរម្យ ឬក្នុងលក្ខណៈផ្ទាល់ខ្លួន និង​ជួយ​យើង​ខ្ញុំក្នុង​ការធ្វើគម្រោង​កែលម្អវិបសៃត៍។ ព័ត៌មានជម្រើសអាចឱ្យយើងខ្ញុំផ្តល់សេវា ឬព័ត៌មានដែលតម្រង់យើងខ្ញុំកាន់​តែជាក់លាក់ថែមទៀតចំពោះ​តម្រូវការរបស់លោកអ្នក ឬបញ្ជូនបន្តនូវសារ និងសំណួររបស់លោកអ្នកទៅកាន់អង្គភាពមួយផ្សេងទៀតដែលអាចធ្វើបានប្រសើរជាងយើងខ្ញុំ ហើយអនុញ្ញាតយើងខ្ញុំធ្វើផែនការកែលម្អវិបសៃត៍របស់យើងខ្ញុំ។

យើងខ្ញុំអាចប្រើប្រាស់ព័ត៌មានសរុប និងមិនកំណត់អត្តសញ្ញាណដើម្បីអាចបង្កើតវិបសៃត៍ដែលមានលក្ខណៈប្រសើរជាងមុន។ ឧទាហរណ៍៖ យើងខ្ញុំអាចរាយការណ៍ថា មនុស្សចំនួន X បានចូលមើលនូវផ្នែកជាក់លាក់ណាមួយក្នុងវិបសៃត៍របស់យើងខ្ញុំ ឬ មនុស្សភេទប្រុសចំនួន Y និង មនុស្សភេទស្រីចំនួន Z បានបំពេញទម្រង់បែបបទនៃការចុះឈ្មោះចូលរៀន ប៉ុន្តែពួកយើងមិនអាចបង្ហាញរឿងទាំងឡាយ​ណាដែល​​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បីកំណត់អត្តសញ្ញាណមនុស្សទាំងនោះឡើយ។

យើងខ្ញុំអាចរក្សានូវព័ត៌មានដែលពាក់ព័ន្ធនឹងអតិថិជនមិនឱ្យសិ្ថតនៅប្រព័ន្ធរបស់យើងខ្ញុំបន្ទាប់ពីទំព័របណ្តាញរបស់យើងខ្ញុំត្រូវបានបញ្ជូនចេញ ប៉ុន្តែយើងខ្ញុំមិនព្យាយាមទទួលបាននូវព័ត៌មានដើម្បីភ្ជាប់ទៅកាន់មនុស្សដែលចូលមើលវិបសៃត៍របស់ខ្ញុំនោះឡើយ។ ទោះបីជាយ៉ាងណា​ក៏​ដោយ ក្នុងករណីកម្របំផុត នៅពេល«ចោរលើបណ្តាញអ៊ីនថឺណិត»ព្យាយាមប្រព្រឹត្តបទល្មើសផ្នែកសន្តិសុខកុំព្យូទ័រ ចូលមើលព័ត៌មាន​សម្ងាត់​​ផ្សេងៗ គឺតម្រូវឱ្យមានការទប់ស្កាត់ដើម្បីស៊ើបអង្កេត ហើយក្នុងករណីដូចខាងលើអាចត្រូវ​បានបញ្ជូន​បន្ត​នូវព័ត៌មានរបស់វិទ្យាស្ថាន​យើង​ខ្ញុំ និងព័ត៌មានរបស់មនុស្សដែលពាក់ព័ន្ធទៅកាន់ភ្នាក់ងារអនុវត្តច្បាប់។

យើងខ្ញុំប្រើប្រាស់ព័ត៌មានអំពីលោកអ្នកនៅពេលដែលលោកអ្នកបញ្ជាទិញ ឬធ្វើសំណើតែប៉ុណ្ណោះ សម្រាប់បំពេញនូវការបញ្ជាទិញ និង​សំណើ​ទាំង​នោះ។ យើងខ្ញុំមិនចែកចាយព័ត៌មានទាំងនេះជាមួយភាគីខាងក្រៅនោះឡើយ លើកលែងតែដើម្បីពង្រីក​ភាពចាំបាច់ដើម្បី​បំពេញនូវការបញ្ជាទិញ និងសំណើនោះ។ ស្រដៀងគ្នានេះដែរ យើងប្រើប្រាស់ព័ត៌មាន​ដែលលោកអ្នកផ្តល់ជូនអំពីនរណា​ម្នាក់ផ្សេង​ទៀត​នៅពេលធ្វើការបញ្ជាទិញ ឬធ្វើសំណើតែប៉ុណ្ណោះដើម្បីបំពេញការបញ្ជាទិញ និងសំណើទាំងនោះ។ ជាថ្មីម្តងទៀត យើងខ្ញុំ​មិន​ចែកចាយ​ព័ត៌មានជាមួយភាគីខាងក្រៅឡើយ លើកលែងតែចំពោះការពង្រីកដែលចាំបាច់ដើម្បីបំពេញការបញ្ជាទិញ និងសំណើ។

យើងខ្ញុំប្រើប្រាស់អាស័យដ្ឋានសារអេឡិចត្រូនិច​ដើម្បីឆ្លើយត្រឡប់ទៅវិញនូវសារអេឡិចត្រូនិចដែលយើងបាន​ទទួល។ អាស័យដ្ឋាន​សារ​អេឡិចត្រូនិចទាំងនោះជាទូទៅមិនប្រើប្រាស់សម្រាប់គោលបំណងផ្សេងនោះឡើយ ហើយការធ្វើបែបនេះគឺស្រប​តាមគោលនយោបាយ​របស់​វិទ្យាស្ថាន និងរដ្ឋាភិបាល ដែលមិនតម្រូវឱ្យមានការចែកចាយព័ត៌មានអំពីអតិថិជនទៅភាគីខាងក្រៅឡើយ។

ជាចុងក្រោយ យើងខ្ញុំនឹងមិនប្រើប្រាស់ ឬចែកចាយនូវព័ត៌មានអំពីអត្តសញ្ញាណផ្ទាល់ខ្លួនដែលបានផ្តល់ជូនយើងខ្ញុំតាមonline ក្នុងរឿង​ដែល​​មិនពាក់ព័ន្ធនឹងលោកអ្នកដែលបានផ្តល់ជូនដោយមិនមានការអនុញ្ញាតនោះឡើយ។

ការតភា្ជប់ទៅកាន់បណ្តាញមួយផ្សេងទៀត

ការផ្តល់ជូននូវការតភ្ជាប់ពីវិបសៃត៍ផ្លូវការរបស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ទៅកាន់វិបសៃត៍ផ្សេងៗទៀត មិនមែនបញ្ជាក់នូវការយល់ព្រម ឬ​ភាព​ជឿទុកចិត្តបាននៃសេវាកម្ម ព័ត៌មាន ឬផលិតផលដែលបានផ្តល់ជូនតាមរយៈវិបសៃត៍ដែលលោកអ្នកភ្ជាប់ទាំងនោះឡើយ។

សារអេឡិចត្រូនិច៖info@stclements.edu