ភាសាអង់គ្លេស
សាទុក្ខ និងការប្តឹងតវ៉ា

របៀបនៃការតវ៉ាពីសារទុក្ខ និងការនិយាយពីការមិនពេញចិត្ត

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ទទួលស្គាល់ថា ភាពខុសគ្នា ការនិយាយពីការមិនពេញចិត្ត និងសារទុក្ខ អាចលេចឡើងពី ពេលមួយទៅពេល​មួយ ហើយតម្រួវឱ្យមាននូវដំណើរការដែលមានលក្ខណៈយុត្តិធម៌ និងសមធម៌សម្រាប់ដោះស្រាយជាមួយនឹងសារទុក្ខ និងការ​និយាយពីការ​មិន​ពេញ​ចិត្តទាំងនោះ។

ការធ្វើបែបនេះគឺអាចធានាថា គ្រប់សារទុក្ខត្រូវបានដោះស្រាយប្រកបដោយយុត្តិធម៌ និងសមធម៌ ដោយសារតែដំណោះស្រាយនៃសារទុក្ខ និងការ​​និយាយ​ពីការមិនពេញចិត្តគឺជាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

ខាងក្រោមនេះ គឺជាជំហានដែលត្រូវអនុវត្តដើម្បីធានាដល់ការដែលអាចដោះស្រាយបាននៅពេលមានសារទុក្ខ និងការ​និយាយ​ពីការ​មិន​ពេញ​ចិត្ត​កើតឡើង។

១. ប្រសិនបើអ្នកមាននូវសារទុក្ខ ឬការនិយាយពីការមិនពេញចិត្ត សូមលោកអ្នកមេត្តាជម្រាបយើងឱ្យបានដឹងភ្លាមៗ។ លោកអ្នកអាចផ្ញើ​នូវ​ការ​និយាយ​ពីការមិនពេញចិត្ត/សារទុក្ខរបស់លោកអ្នកតាមរយៈសារអេឡិចត្រូនិចទៅកាន់សាស្រ្តាចារ្យរបស់លោកអ្នក ឬ ផ្ញើមក​ការិយា-​ល័យ​​រដ្ឋបាល​ដែលបានដាក់ក្នុងបញ្ជីក្នុងវិបសៃត៍។

២. យើងខ្ញុំនឹងកត់ត្រាទុកជាឯកសារនូវរាល់ការនិយាយពីការមិនពេញចិត្ត/សារទុក្ខទាំងឡាយរបស់លោកអ្នក និងធ្វើការស៊ើប​អង្កេត​នូវការ​និយាយ​ពីការមិនពេញចិត្ត/សារទុក្ខទាំងនោះក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីយើងខ្ញុំបានទទួល។

៣. យើងខ្ញុំនឹងព្យាយមដោះសា្រយនូវការនិយាយពីការមិនពេញចិត្ត ឬសារទុក្ខរបស់លោកអ្នក និងផ្តល់ជូននូវលទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ជូន​លោក​អ្នក​វិញ ក្នុងរយៈពេល ១៤ថ្ងៃ។

៤. ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយនឹងលទ្ធផលនៃការស៊ើបអង្កេតនោះទេ លោកអ្នកមានសិទ្ធិ​ធ្វើ​ការស្តីបន្ទោសដល់ក្រុម​ប្រឹក្សា​ភិ-​បាល។ ដើម្បីអាចធ្វើដូច្នេះបាន លោកអ្នកត្រូវតែធ្វើនូវឯកសារនៃការនិយាយពីការមិនពេញចិត្តរបស់លោកអ្នក ហើយដាក់ឯកសារ​នោះ​ទៅ​ការិយាល័យរដ្ឋបាល។

៥. នៅពេលដែលលោកអ្នកធ្វើការស្តីបន្ទោសទៅកាន់ក្រុមប្រឹក្សាភិបាល លោកអ្នកមានសិទ្ធិក្នុងការនាំនូវ អ្នកដែលគាំទ្រ(សាក្សី)ចំពោះ​ការ​ស្តីបន្ទោស។

៦. ក្រុមប្រឹក្សាភិបាលនឹងបានដឹងលឺពីការនិយាយពីការមិនពេញចិត្ត/សារទុក្ខ និងផ្តល់ជូនលោកអ្នក​នូវរបាយការណ៍ជាលាយលក្ខណ៍​អក្សរ​ដោយផ្អែកលើការរកឃើញរបស់ក្រុមប្រឹក្សាភិបាល។

សូមចងចាំថា វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ប្តេជ្ញាក្នុងការផ្តល់ជូនលោកអ្នកនូវការអប់រំ និងបណ្តុះបណ្តាលដែលមានគុណភាព។ ប្រសិនបើ​លោក​អ្នកបានជួបប្រទះ​ការ​លំបាក​ក្នុងការសិក្សាក្នុងកម្លុងនៃកម្មវិធីបណ្តុះបណ្តាលណាមួយ សូមកុំស្ទាក់ស្ទើរ​ក្នុងការពិភាក្សានូវការ​ព្រួយ​បារម្ភរបស់​លោកអ្នកជាមួយសាស្រ្តាចារ្យរបស់លោកអ្នក។