ភាសាអង់គ្លេស
ព្រឹត្តិការណ៍

ពិធីសូត្រមន្តនៅក្នុងបរិវេនវិទ្យាស្ថាន

នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១២។ សម្តេចសង្ឃដែលជាអ្នកដឹកនាំពុទ្ធសាសនាជាន់ខ្ពស់នៅកម្ពុជា បានធ្វើជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោសព្រំនៅវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍។ មានឥស្សរជនជាន់ខ្ពស់មួយចំនួនបានចូលរួមនៅក្នុងពិធីនោះ ដែលបានចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ជាច្រើនក្នុងនាទីព័ត៌មាន។

សូមអញ្ជើញទស្សនាពិធីសូត្រមន្តប្រោះព្រំនេះនៅក្នុងស្ថានីយ៍ទូរទស្សន៍ អប្សារា។

 

សូមអញ្ជើញទស្សនាពិធីសូត្រមន្តប្រោះព្រំនេះនៅក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍។

 

ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តការ រវាងវិទ្យាស្ថាន អេសធី ខ្លេមិនស៏ និងសាកលវិទ្យាល័យចិន ជីអូសាយអិន (វូហាន់)។ កិច្ចព្រមព្រៀងនេះ និងនាំអោយមានការផ្តោះប្តូរគ្នា លើចំណុចបីជាសំខាន់ ដូចជា ការផ្តោះប្តូរនិស្សិត ផ្តោះប្តូរបុគ្គលិក និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តរវាងស្ថាប័នអប់រំទាំងពីរ។

ការធ្វើពិព័រណ៍សិក្សា និងការធ្វើបទបង្ហាញស្តីអំពីការតម្រង់ទិស ក្នុងគោលបំណងណែនាំ និងផ្តល់នូវដំបូន្មានដល់ប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៥ដែលនៅស្ថិតនៅជិតបរិវេននៃវិទ្យាស្ថាន ដើម្បីផ្តល់នូវគំនិតសំខាន់ៗដល់ប្អូនៗក្នុងការចាប់យកមុខជំនាញណាមួយនៅថ្នាក់ឧត្តមសិក្សា ព្រមទាំងចង្អុលបង្ហាញអំពីកម្មវិធីសិក្សាដែលវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍បានរៀបចំ។